History

ប្រវត្តិសាស្រ្ត

ប្រវត្តិនៃឈ្មោះបាត់ដំបង
 បើ​តាម​សិលា​ចារិក​ថ្ម​ប្រាសាទ​ដែល​យើង​មាន និង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​ នៅ​មុន​សម័យ និង​សម័យ​ អង្គរ​គេពុំ​បាន​​ឃើញ​ចែង​អោយ​យើង​ដឹង​ថា តើ​សម័យ​នោះ មាន ភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះ បាត់​ដំបង​នោះ​ទេ ។ ប៉ុន្តែ​យើង​ ក៏​មិនហ៊ាន​សន្និដ្ឋាន​ថា ឈ្មោះ​បាត់​ដំបង នេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ ។​ ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ ក្រោយ​អង្គរ​​តាម​ឯកសារ​"មហា​ជន​ខ្មែរ​"​មាន​ ប្រើ​ឈ្មោះ​"ស្រុកបាត់ដំបង "​ ។​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបង ប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​"បាត់ដំបង"​ឬ​អូរ​ដំបង ។ ​ឯឈ្មោះ​ "ព្រះ​ដំបង" ​គឺ​ស្តេច​ រាមាទី១​បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​"ព្រះ​ដំបង"​ ។
កាល​ពី​មុន​សម័យ​អង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃ បឹងទន្លេសាប​គឺ​ជា​ដែន​ ដី ​អ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ ភិមៈ​បុរៈ ។ នៅ​ក្នុង សម័យ​អង្គរ​ដែន​ដី​ឬ​ភូមិ​ភាគ​អមោឃ ​បុរី​មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ ដី​មាន​ជីរ​ជាតិ​ល្អ​ អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក ​រស់​នៅ​ភូមិ​ភាគ​នេះ​​ ច្រើន​ជា​ ភស្តុតាង ​បង្ហាញ គឺ​មាន​ប្រា​ សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​ រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ​ប្រាសាទបាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែត ​ប្រាសាទ​ស្ទឹង បន្ទាយ​​ទ័យ បន្ទាយ​ឆ្មារ ។​ល​។ ដែលនា ​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាង​ឡើង​ សំរាប់​ជា​ទី​សក្ការៈ​បូជា​ដល់​ ព្រះ​​អាទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ។ ខាង​ព្រហ្មញ្ញ​សាសនា ​ឬ​ក៏​ដល់​ព្រះពុទ្ឋ ​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ ពុទ្ឋសាសនា​។
នៅ​សតវត្ស​រ៍ក្រោយ​មក​ទៀត ​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស ១៥-១៦-១៧-១៨ ​ធ្វើ​អោយ​ ជីវភាព រស់​នៅ​របស់​ ប្រជាជន​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់​ប្រាស​ និរាស​គ្រួសារ​ទ្រព្យ​សម្បិត្ត​ ផ្ទះ​សម្បែង​គួរ​អោយ​ខ្លោច​ផ្សារ​។
នៅ​ចុង​សត​វត្ស​ទិ១​៨​ដល់​ដើម​ សតវត្ស​ទី​២០​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​ រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍ ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា " ត្រ​កូល​អភ័យ​វង្ស​ "​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧ ។
តាម​សន្ឋិ​សញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​ ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​អោយ​កម្ពុជា វិញ​ នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​ កាប់​ជាង​មួយ​សតវត្ស​រ៍នោះ គឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ (ដែន​ដី​លាវ )​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​៦៦ ចុះ​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ១៩០៧​កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ ចែក​ជា​៣​ខេត្ត គឺ ខេត្ត​បាត់ដំបង ខេត្ត ​សៀម​រាប​​និង ខេត្ត​សិរី​សោ​ភ័ណ ។
នៅ​ឆ្នាំ​ ១៩២៥ ទឹក​ដី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សារ​ជា​ថ្មី​អោយ​ទៅ ជា​ខេត្ត​បាត់ដំបង មាន​ស្រុក​២​គឺ​ខេត្ត​បាត់​ដំបង​ ខេត្តសៀមរាប ក្នុង​នោះ​ ខេត្ត​បាត់ដំបង​មាន​ស្រុក​២ គឺ​ស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឬ​ស្សី​ ស្រុក​មង្គល​បុរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ និង​ស្រុក​បិ ​ត្បូង។
នៅ​ខែឧសភា​ឆ្នាំ​១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ ។ នៅ​ខែកក្កដាឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា​២ស្រុក​គឺ​ ស្រុក​ព្រះនេត​ព្រះ​ និង​ ស្រុក​ភ្នំ​ស្រុក ។​ ស្រុកសិរីសោភ័ណ​ត្រូវ​បាន​ បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ ស្រុក​បន្ទាយ​ឆ្មា។​ នៅ​ខែមិនា ឆ្នាំ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ ស្រុក​ឈ្មោះ​ថា​ ស្រុក​អូរជ្រៅ។ នៅ​ខែកក្កដា ឆ្នាំ ១៩៦៥ ទឹក​ដី​មោង​ឬស្សី​មួយ​ផ្នែក​ត្រូវ​ បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ ក្រឡ ។ នៅ​ខែ​មិនា​ឆ្នាំ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​ បង្កើត​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំង ​នៅ​ថ្ម​ពួក ។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មា ​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ឲ្យ​ចំណុះ​ខេត្ត​ឧត្តមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប ​បង្កើត​ថ្មី ។
នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​ មាន​ស្រុក​ចំនួន​២​បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់ ​ដំបង​មាន​ស្រុក​ចំនួន​៩ គឺ ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់​ឡ និង​តំបន់ ​រដ្ឋបាល​ចំនួន​២ ​គឺ​ តំបន់​រដ្ឋ​បាល​បាក់​ព្រា​ និង​តំបន់​រដ្ឋ​បាល​ល្វា ។ ក្នុង​របប​​វាល​ពិ​ឃាត ៣ ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជា ​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ ប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេស​​ពី​​តំបន់​ទី​ ក្រុង​ទី​ ប្រជុំ​ជន​ទៅ​ កាន់​ជន​បទ​និង​តំបន់​ព្រៃ​ភ្នំ ។ ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ ក្លាយ​ទៅ ជា​តំបន់​ទទួល ​ទារុណ​កម្ម​កាប់​សំលាប់​និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត​ពុំ​ មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ ដោយ​ អង្គ​ការ​ដឹក​ នាំ​ពេល​នោះ​ដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ ពាយ័ព្យ​ហើយ​មាន​តំបន់​១​តំបន់​៣​ តំបន់​៤ និង​ តំបន់​៥ ។ ខណៈ​នោះ​មាន​ ឮ​គេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង-ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​-​ស្រុកមោង​ឬស្សី​-​ ស្រុក​៤១​-​ស្រុក​៤២ ។ល។
ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩ ។ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​ ​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ (ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​) ។ គណៈ​កម្មាធិការ​ប្រជាជន ឃុំ ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ ឆ្នាំ​១៩៨៣ ។ ពី​ឆ្នាំ​១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្ត​ បាត់ដំបង​មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១ ។
នៅ​ឆ្នាំ​១៩៨៦ ស្រុក​ថ្មី​៣​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​-​ ស្រុក​បវេល​និង ​ស្រុកឯ​ កភ្នំ ។ ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន ១២​ស្រុក​និង​ទី​រួម​ខេត្ត​៩គឺ​ ស្រុក​មោង​ឬស្សី-​ស្រុក​សង្កែ​ស្រុក​បាណន់-​ ស្រុកឯក​ភ្នំ-​ស្រុក​បាត់ដំបង-ស្រុក​រតន​មណ្ឌ ​​ស្រុក​មង្គល​បុរី​-ស្រុក​ សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត​ព្រះ-​ស្រុកថ្មពួក​-​ស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​ ។
នៅ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​-​ស្រុក​ថ្ម​ពួក​-​ស្រុក​ សិរី​សោ​ភ័ណ​- ស្រុក​ព្រះ​ នេត​ព្រះ និង​ស្រុក​ ភ្នំ​ស្រុក​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៧​​ទី​រួម​ខេត្ត​១ និង​ឃុំ​ចំនួន​៥៣​និង​សង្កាត់​ ចំនួន​១០ ។
ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ ថ្មី​ទី​រួម​ ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ ។ ចំណែកសង្កាត់​ទាំង​១០​ត្រូវ​បាន​ ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង ​មាន​ស្រុក​ចំនួន​៨​និង​ឃុំ​ចំនួន​ ៤៧ ។
នៅ​ឆ្នាំ​១៩៩៨ ក្រោយ​សមា​ហរណ​កម្ម​កំលាំង​កម្ពុជា​ប្រជា​ធិប​តេយ្យ ខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ ក្រុងប៉ៃលិន ហើយ​ស្រុក​ ចំនួន​៤ ត្រូវ​បាន​ បង្កើត​ថែម​មាន​ស្រុក​សំឡូត-ស្រុក​កំរៀង​ស្រុក​ភ្នំ​ព្រឹក​និង​ ស្រុក​សំពៅ​លូន​។ នៅ​ឆ្នាំ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ត្រូវ​បាន ​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ ក្រឡ​ដែល​មាន​៦​ឃុំ ។ ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ា​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ស្រុក​បាត់​ដំបង​វិញ​ រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ ស្រុក​ថ្ម​គោល​វិញ ។
ចាប់​ពី​ពេល​នោះ​រហូ​ត​មក​ដល់​បច្ចុប្បន្ន​ខេត្ត​បាត់​ ដំបង​មាន​ស្រុក​ ចំនួន​១៣ ឃុំ​ចំនួន​៩៦​ និង​ភូមិចំនួន​៧៤១​ មានផ្ទៃ​ដី១.១៦២.២០០​ហិក​តា មាន​ប្រជា​ជន​១៩១-៣១៧​គ្រួសារ មនុស្ស​រាយ​៩៨៨-៥១០នាក់ ។



ខេត្តបាត់ដំបង​បាននិងកំពុង​អភិរក្ស​ទីក្រុង​ដែល​ន្សល់​ពី​សម័យ​អាណានិគម
ស្ថិតក្នុង​ក្រសែភ្នែក​របស់​ភ្ញៀវ​ទេសចរណ៍ ខេត្តបាត់ដំបង​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា “​ទីក្រុង​បេ​តិក​ភ័​ណ្ឌ​ដ៏​ប្រណិត​” នឹង​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​សំណង់​បេ​តិក​ភ័​ណ្ឌ​ ដូចជា អគារ​សាលាខេត្ត​ចាស់ដែលមាន​អាយុកាល​ជាង ១០០ ឆ្នាំ​រួមជាមួយ​ស្ពាន​​ថ្ម​ចាស់ ថ្នល់ ផ្ទះល្វែង​រាប់រយ​ខ្នង ដែលជា​រចនាបថ​ល្អ​ឯក ដងស្ទឹង​សង្កែ​ដែល​ហូរ​កាត់​ជា​​ច្រើន​តំបន់​។ រមណីយដ្ឋាន ប្រាសាទបុរាណ ភ្នំ ល្អាង ភ្នំ​ធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់និង​ជីវភាព​​រស់នៅ​របស់​ជន​ម្ចាស់​ស្រុក​ជាដើម​។​


​    ​ខេត្តបាត់ដំបង គឺជា​ទីក្រុង​បុរាណ ជា​ខេត្ត​ជង្រុក​ស្រូវ ជាច្រើន​ប្រភេទ​ប្រកបដោយ​រសជាតិ​ឆ្ងាញ់​ពិសារ និង​មាន​កិ​តិ្ត​យស​ល្បីល្បាញ​ទូទាំងប្រទេស និង​មាន​កសិផល​ក្រូច ដូងខ្ទិះ ណែម​សាច់​ត្រី ក្រឡាន​។​ល​។​

 ​ទីក្រុង​បាត់ដំបង​បានប្រែក្លាយ​ ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ ពី​ភូមិ​អ្នកនេសាទ​តូច​មួយ​ដែល​លាត​ស​ន្ទឹ​ង​តាម​បណ្តោយ​ដងស្ទឹង​សង្កែ ទៅជា​ទីក្រុង​ដាច់ស្រយាល​តូច​មួយ​ក្នុង​សតវត្សរ៍​ទី​១៩ បន្ទាប់មក​ក្លាយទៅជា​ទីក្រុង​តូច​មួយដែល​បានរៀបចំ​តាមបែប​អឺរ៉ុប​។​
​ ចុងក្រោយ​បន្ទាប់ពី​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ក្នុង​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង​បាន​ក្លាយទៅជា​ទីប្រជុំជន​កណ្តាល​ដ៏​សំខាន់​មួយ​ប្រចាំ​ភូមិភាគ​។ ប្រវត្តិ​អភិវឌ្ឍន៍​ទីក្រុង​​ដ៏​សំខាន់​នេះ​ជាមួយនឹង​មរតក​វប្បធម៌​ប្លែកៗ​ ពីគ្នា​ទៅតាម​តំណាក់កាល​នីមួយៗ​របស់​វា​ត្រូវបាន​បន្សល់ទុក និង​អាច​មើលឃើញ​រហូតដល់​សព្វ​ថ្ងៃ​។​

  ​បាត់ដំបង​ក្រោម​អាណានិគម​បារាំង​
​     ​នៅ​ឆ្នាំ​១៩០៧ រដ្ឋាភិបាល​បារាំង​បានរៀបចំ​ប្លង់​អភិវឌ្ឍន៍​ក្រុង​ដំបូង​សម្រាប់​ទីក្រុង​។ ពួកគេ​បានរៀបចំ​គំនូរ​ប្លង់​ផ្លូវ​មួយ​មាន​រាង​ជា​ក្រឡាចត្រង្គ​ដែលមាន​ ដំណើរ​ការល្អ​
​និង​បាន​បំពាក់​នូវ​រចនាសម្ព័ន្ធ​ក្រុង​ហើយនឹង​បាន​ សាងសង់​ផ្លូវ​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ និង​ប្រឡាយ​ព័ទ្ធជុំវិញ​។ ផ្លូវ​សំខាន់ៗ​ចំនួន ៣ ត្រូវបាន​សាងសង់​ស្រប​នឹង​ស្ទឹង​សង្កែ​ដែល​សព្វថ្ងៃ​មានឈ្មោះ​ថា ផ្លូវ​លេខ​១ ផ្លូវ​លេខ​២ និង​ផ្លូវ​លេខ​៣​។ ត្រើយ​ខាងលិច​និង​ត្រើយ​ខាងកើត​ដែល​ត្រូវបាន​ត​ភ្ជាប់​ដោយ​ស្ពាន ២ ក្នុង​ឆ្នាំ​១៩១៧ “​ស្ពានដែក និង​ស្ពានថ្ម​”​។ ផ្ទះ​លក់ទំនិញ​ជាច្រើន​ត្រូវបាន​សាងសង់ និង​បាន​ខ័​ណ្ឌ​ផ្តាច់​ពីគ្នា​ជា​ប្លុក​តូចៗ ដោយ​ផ្លូវ​កាត់​ទទឹង​និង​ឌឿងហែម ដែល​នៅ​ចន្លោះ​ពី​ផ្លូវ​សំខាន់​ទាំង​៣ ដូច្នេះ​វា​បានផ្តល់​នូវ​លំហ​និង​ទីធ្លា​សម្រាប់​ប្រក​បរបរ និង​ជំនួញ​ខ្នាតតូច​ដែល​ធ្វើឡើង​ដោយ​អាជីវករ​ខែ្មរ និង​ចិន​។ បារាំង​បាន​​ប្រើប្រាស់​កំផែង​សម្រាប់​កិច្ចការ​យោធា​ហើយ​ពួកគេ​បានសាងសង់​ ពន្ធនាគារនៅក្នុង​បរិវេណ​នោះ​។ ជាមួយគ្នានេះដែរ​មន្ទីរ​ពេទ្យ​មួយ​ត្រូវបាន​សាងសង់​នៅ​ជាយ​ខាងជើង​នៃ​​ ទីក្រុង​ក្បែរ​ឃ្លាំង​របស់​ធនាគារ​ឥណ្ឌូចិន​។ ចាប់ពី​ឆ្នាំ​១៩២៦ ប្លង់​អភិវឌ្ឍន៍​ក្រុង​លើក​ទី​២ ត្រូវបាន​បង្កើតឡើង​។ ផ្លូវ​រថភ្លើង​ត្រូវបានកសាងឡើង​ដើម្បី​ត​ភ្ជាប់​ខេត្តបាត់ដំបង​ទៅ​រាជ​​ធានី និង​រចនាសម្ព័ន្ធ​ក្រុង​ត្រូវបាន​ពង្រីក​ទៅ​ទិស​ខាងលិច​រហូតដល់​ផ្លូវ​ រថភ្លើង ក្នុងនោះ​​មាន​អ័ក្ស​ក្រុង​សំខាន់ៗ រត់​តម្រង់​ទៅរក​ស្ថានីយ​រថភ្លើង​។ ចំណែក​ផ្សារណាត់ត្រូវបាន​សាងសង់នៅ​ឆ្នាំ​១៩៣៦ ដែល​បានរៀបចំ​រចនា​យ៉ាង​ត្រឹមត្រូវ​រចនាបទ​អាត​ដេ​គ័​រ (Art Deco)​នៅលើ​ទីតាំង​នៃ​ផ្សារ​លំហ​នៅ​មាត់​ស្ទឹង​។ តាំងពី​ពេលនោះ​មក​ផ្សារណាត់​ត្រូវបាន​ចាត់ទុកជា​ចំណុច​សំគាល់​ទីតាំង​ដ៏​ សំខាន់​មួយសម្រាប់​ទីក្រុង​បាត់ដំបង​។ នៅក្នុងពេល​ជាមួយ​នោះដែរ​ក៏​ផ្តើម​មាន​សំណង់​ប្រណិតៗ​ជាច្រើន​ត្រូវបាន​ សាងសង់​ដូចជា ភូមិគ្រឹះ​និង​សំណង់​សាធារណៈ​សំខាន់ៗ​ជាដើម ហើយ​សំណង់​មួយចំនួន​បានក្លាយ​ជា​បេ​តិក​ភ័​ណ្ឌ​សម្រាប់​ទីក្រុង និង​បាន​បង្កើតនូវ​លក្ខណៈពិសេស​នៃ​ក្រុង​បាត់ដំបង​រហូតដល់​ស​ព្វ​ថ្ងៃ​។​​ ការអភិវឌ្ឍន៍​នា​សម័យ​អាណានិគម​បារាំង​សំដៅ​ទៅរក​ទស្សនវិស័យ នៃ​ការអភិវឌ្ឍន៍​ក្រុង​ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​រដ្ឋបាល និង​ជំនួញ​។​

  ​បាត់ដំបង​សម័យ​សង្គមរាស្ត្រនិយម​
​     ​សម័យ​ឯករាជ្យ គឺជា​“​យុគសម័យ​មាស​” នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ប្លង់​អភិវឌ្ឍន៍​ក្រុង​ត្រូវ​បាប​ពង្រីក ៥ ដង​ធំ​ជាង​ប្លង់​រៀបចំ​ក្រុង​សម័យ​បារាំង​។ យោងទៅតាម​ប្លង់​អភិវឌ្ឍន៍​ក្រុង​លើក​ទី​៣ សម្រាប់​ទីក្រុង​បាត់ដំបង​។ តំបន់​ពង្រីកក្រុង​ធំៗ​ត្រូវ​បានគ្រោង​សម្រាប់​ប៉ែក​ខាងជើង (​តំបន់​លំនៅដ្ឋាន​) ដែល​បានរៀបចំ​ត្រឹមត្រូវ​ហៅថា សង្កាត់​ឆ្ពោះទៅ​សង្គមរាស្ត្រនិយម​។ ប្លង់​ក្រុង​ដែល​បានរៀបចំ​តាម​លក្ខណៈ​បច្ចេកទេស និង​ប្រកបដោយ​សោភ័ណភាពនាពេលនោះ គឺមាន​ម​ហិ​ច្ឆិ​តា​ធំធេង និង​មានការ​គិតគូរ​វែងឆ្ងាយ​ហើយ​វា​បានដាក់​បញ្ចូល​នូវ​អ័ក្ស​ក្រុង​សំខាន់ៗ ​មួយចំនួនទៀត ដែល​ស្របទៅតាម​ប្លង់​ចាស់​ដែលមាន​ស្រាប់​។ រហូតមកដល់​សព្វថ្ងៃ​តំបន់​ដែល​គ្របដណ្តប់​ដោយ​ប្លង់រៀបចំ​ក្រុង​នេះ​ពុំទាន់ ​អភិវឌ្ឍន៍​ពេញលេញ​និង​មាន​លំនៅដ្ឋាន​កុះករ​នៅឡើយ​ទេ​។​
​    ​បាត់ដំបង​បានក្លាយ​ទៅជា​ទីក្រុង​ដ៏​ទំនើប​មួយ​របស់​ខេត្ត​ជា​មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សម្រាប់​តំបន់​។ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ និង​ទីកន្លែង​ផ្តល់សេវាសាធារណៈ​មួយចំនួន​ត្រូវបាន​សាងសង់​នៅក្រោមកម្មវិធី​ ទំនើបភាវូបនីយកម្ម​នៃ​រដ្ឋាភិបាល​កម្ពុជា​រប​ស់​ព្រះអង្គម្ចាស់​នរោត្តម​ សីហនុ​។ រោងចក្រ​វាយនភ័ណ្ឌ និង​រោងចក្រ​តម្បាញ​ត្រូវបាន​សាងសង់​ដោយ​អ្នកវិនិយោគ​បារាំង និង​ចិន​។ ព្រលានយន្តហោះ​ត្រូវបាន​រៀបចំ​ឲ្យ​ដំណើរការ និង​ផ្លូវដែក​ត្រូវបាន​សាងសង់​ដើម្បី​ត​ភ្ជាប់​ទៅ​ព្រំប្រទល់​ប្រទេស​សៀម​។​ សាល​រៀន​មួយចំនួនធំ​និង​សាកលវិទ្យាល័យ​មួយ​ត្រូវបាន​សាងសង់​។ មណ្ឌលកីឡា សារមន្ទីរ និង​អាគារ​តាំង​ពិ​ព័រ​ណ៌​ត្រូវបាន​សាងសង់ ដើម្បី​បម្រើ​ឲ្យ​តម្រូវការ​ផ្នែក​វប្បធម៌​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ ការកើនឡើង​។ រដ្ឋាភិបាល​បាន​លុប​អូរ និង​ប្រឡាយ​មួយចំនួន ហើយ​មួយចំនួនទៀត​ត្រូវបាន​ប្រែក្លាយ​និង​ប្រើប្រាស់​ជា​ប្រព័ន្ធ​បង្ហូរ​ ទឹកស្អុយ​។​

  ​ខេត្តបាត់ដំបង​ក្រោយ​ឆ្នាំ​១៩៧៩
​    ​ក្នុង​របប​ប៉ុលពត​ទីក្រុង​បាត់ដំបង​ក៏ដូចជា ទីក្រុង​ដទៃទៀត​ទូទាំងប្រទេស​ដែរ ត្រូវបាន​បោះបង់ចោល​ដោយ​គ្មាន​មនុស្ស​រស់នៅ​។ នៅពេលដែល​ប្រទេស​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល​ការអភិវឌ្ឍន៍​ ក្រុង​ត្រូវបាន​ជាប់គាំង​។​

 ​ក្នុង​ឆ្នាំ​១៩៨០ ប្លង់​អភិវឌ្ឍន៍​ក្រុង​លើក​ទី​៤ ត្រូវបាន​រៀបចំ​ដោយ​ផ្នែក​សុរិយោដី នៃ​មន្ទីរ​កសិកម្ម​ខេត្ត ហើយ​ប្លង់​នេះ​គ្របដណ្តប់​ផ្ទៃដី​មួយ​ភាគ​ធំ នៃ​ឃុំ​ព្រែក​ព្រះស្តេច ដែល​
​ព័ទ្ធជុំវិញ​ទីតាំង​ផ្សារ​ថ្មី ស្ថិតនៅ​ប៉ែក​និរតី​នៃ​ក្រុង​។ បន្ទាប់ពី​សង្គ្រាមស៊ីវិល​បានបញ្ចប់​ទីក្រុង​បាន​រីកដុះដាល​យ៉ាង​ឆាប់រហ័ស ការអភិវឌ្ឍន៍​ទីផ្សារ​បាន​បន្ត ទីក្រុង​ត្រូវបាន​ពង្រីក​ជា​បន្តបន្ទាប់​។ ប្រជាជន​តំបន់​ជិតខាង​បានធ្វើ​ចំណាកស្រុក​មកកាន់​ខេត្តបាត់ដំបង​ដើម្បី​ ស្វែងរក​ការងារ និង​ដើម្បី​តាំង​លំនៅដ្ឋាន​ថ្មី​។ ក្រៅពី​អ្វីដែល​បាន​រៀបរាប់​ខាងលើ​វិស័យ​​អប់រំ​ជាមួយ​ការអភិវឌ្ឍន៍​យ៉ាង​ ឆាប់រហ័ស នៃ​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន និង​វិទ្យាល័យ គឺជា​ចំណុច​ដ៏​សំខាន់​មួយ​របស់​ក្រុង​បាត់ដំបង ។ បច្ចុប្បន្ន​ក្រុង​បាត់ដំបង គឺជា​កម្លាំង​​ចលករ​មួយ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុងស្រុក​។ មាន​សំណង់​ថ្មីៗ​ត្រូវបាន​សាងសង់ ពិសេស​គ្របដណ្តប់​លើ​អ្វីដែល​បានគ្រោង​ឲ្យ​មាននៅ​ក្នុង​ប្លង់​រចនាសម្ព័ន្ធ​ ក្រុង នៃ​សម័យ​ឯករាជ្យ និង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដូចជា សណ្ឋាគារ ផ្សារ សាលារៀន​ឯកជន និង​លំនៅដ្ឋាន​ឯកជន ខណៈដែល​តំបន់​សម្រាប់​តាំង​ទីលំនៅ​ពុំទាន់​មានការ​កើនឡើង​ជាទី​ក​ត់​សម្គាល់ ​ហួស​ពី​ព្រំប្រទល់ នៃ​ប្លង់​អភិវឌ្ឍន៍​ទីក្រុង​ទាំង​២ ចុងក្រោយ​នេះឡើយ​៕